
នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងលោកជំទាវ កង សៅរ៍ធន សមាជិកក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំជាស្ត្រីសរុបចំនួន១៤នាក់ មកពី៨ឃុំ ក្នុងស្រុកសំរោងទង និង៦ឃុំ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ពិធីសំណេះសំណាលនេះ រៀបចំឡើងនៅសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ និងស្មៀន។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ក្រុមប្រឹក្សាឃុំ ប្រកបដោយក្តីនឹករលឹក។
ប្រភព៖ នាយកដ្ឋានព័ត៌មាន